Messi ជាប់​ជា​កីឡាករ​លេង​ល្អ​បំផុត ក្នុង​កំពូល​តារាង​ហ្គេ​ម FiFa 22

0

តារា​ឆ្នើម​របស់​ក្រុម Paris Saint-Germain កីឡាករ Lionel Messi ត្រូវ​បាន​គេ​បញ្ជាក់​ថា ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​វី​ដេ​អូ​ហ្គេ​ម FIFA 22 ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នោះ ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្រុម Bayern Munich គឺជា​កីឡាករ​បាល់ទាត់​ដែល​មាន​ចំណាត់​ថ្នាក់ខ្ពស់​ជាងគេ​ទី ២ ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់ ខណៈ​ដែល​គូប្រជែង​របស់ Messi គឺ Cristiano Ronaldo ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​។

PSG មានការ​បង្ហាញ​យ៉ាង​ប្រសើរ នៅ​ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ការ​ប្រកួត​នេះ ដោយ​មិត្ត​រួម​ក្រុម​របស់ Messi គឺ Kylian Mbappe និង Neymar បាន​ចំណាត់ថ្នាក់​លេខ ៥ និង​លេខ ៦ តាម​ពីក្រោយ​ខ្សែបម្រើ Kevin De Bruyne របស់​ក្រុម Manchester City៕