លោក Michael Zorc បានឆ្លើយតបទៅលើនាយកផ្នែកកីឡារបស់ក្រុម Bayern Munich លោក Hasan Salihamidzic បន្ទាប់ពីគាត់បាននិយាយរិះគន់ប្រធានក្រុម Borussia Dortmund កីឡាករ Marco Reus បន្ទាប់ពីគាត់ដកខ្លួនចេញពីកាតព្វកិច្ចអន្តរជាតិជាមួយអាល្លឺម៉ង់។
គួរបញ្ជាក់ថា លោក Salihamidzic បានចោទសួរថាហេតុអ្វីបានជា Reus ដកខ្លួនចេញពីក្រុមជម្រើសជាតិអាឡឺម៉ង់ មុនការប្រកួតជម្រុះ World Cup ទល់នឹងអ៊ីស្លង់ ដោយហេតុផលរបួសជង្គង់ ខណៈដែលអាចលេងបានពេញ ៩០ នាទីសម្រាប់ Dortmund ទល់នឹង Bayer Leverkusen បីថ្ងៃក្រោយមកទៅវិញ។
ទោះជាយ៉ាងណា លោក Zorc មិនបានបកស្រាយអ្វីច្រើននោះឡើយ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងច្បាស់ថា Salihamidzic មិនគួរធ្វើអត្ថាធិប្បាយអំពីកិច្ចការរបស់ Dortmund ឡើយ។
លោក Zorc វ័យ ៥៩ឆ្នាំរូបនេះ បានឆ្លើយតបដោយកំហឹង ចំពោះការអត្ថាធិប្បាយទាំងនោះ ដោយប្រាប់ Kicker ថា“ Salihamidzic គួរតែបិទមាត់ហើយនិយាយពីបញ្ហារបស់ Bayern Munich វិញល្អជាង។ ដោយនិយាយថា “តើគាត់ពិតជាគិតថាគាត់ជាអ្នកណា?”