Barcelona បានព្យាយាមចុងក្រោយ ដើម្បីចុះហត្ថលេខាជាមួយ Dani Olmo មុនពេលបញ្ចប់រដូវកាលដោះដូរកីឡាកររដូវក្តៅ ហើយកីឡាកររូបនេះផ្ទាល់សារភាពថា អ្វីៗបានកើតឡើងលឿនពេក។
ខ្សែបម្រើស្លាបអន្តរជាតិអេស្ប៉ាញវ័យ ២៣ឆ្នាំរូបនេះកំពុងចរចាជាមួយក្លឹប Barca នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ប៉ុន្តែការផ្លាស់ប្តូរ នៅទីបំផុតមិនបានសម្រេចឡើយ។
ដោយ Olmo បានប្រាប់សារព័ត៌មាន Suddeutsche Zeitung ថា រូបគេមិនដែលគិតគូរអំពីការផ្ទេរនោះទេ ហើយនេះគឺវាលឿនពេក សម្រាប់ពេលនេះ គេគិតថាចង់នៅជាមួយ RB Leipzig ហើយមិនបញ្ហាអ្វីទេនៅទីនេះ៕