នាយក​ក្លឹ​ប Juventus បង្ហើប​ពី​មូលហេតុ​ដែល CR7 ទៅ Man Utd

0

នាយក​ក្លឹ​ប​សេះបង្កង់ Juventus លោក Federico Cherubini បាន​លើកយក​ហេតុផល​ថា Cristiano Ronaldo ចាក​ចេញពី​ក្លឹ​ប​យក្ស Serie A ទៅ​កាន់​ក្រុម Manchester United ជា​ជាង Man City ដែល​ជា​គូប្រជែង​និង​គ្នា ដោយ​បិសាច​ក្រហម​មាន​អាកប្បកិរិយា​“ ចាស់ទំ​” ក្នុង​ការ​ចរចា​ផ្ទេរ​។

គួរ​បញ្ជាក់​ថា នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​ដោះ​ដូរ​កីឡាករ​រដូវក្តៅ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ មិន​មាន​បំណង​ចង់​បន្ត​នៅ​ទីក្រុង​ទូ​រី​ន​ឡើយ ហើយនឹង​ដើរ​ចេញពី​ឆ្នាំ​ចុង​ក្រោយ នៃ​កិច្ចសន្យា​របស់​គាត់​នៅ​ប្រទេស​អ៊ី​តា​លី​។

ដំបូង Man City បាន​ចូលរួម​ប្រជែង ដើម្បី​ចង់បាន Ronaldo ប៉ុន្តែ​លោក Cherubini សារភាព​ថា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League មាន​ចេតនា​មិន​ចង់​បង់ថ្លៃ​ឈ្នួល Ronaldo ទេ ខណៈ​ដែល Man United បាន​ត្រៀមលក្ខណៈ​សមរម្យ​ជាង មុន​ពេល​ពិភាក្សា​ផ្ទេរ ក្នុង​តម្លៃ (២០ លាន​ផោន​/២៧ លាន​ដុល្លារ​)៕