Barcelona បញ្ជាក់​ពី​ការ​របួស​ខ្សែការពារ​ស្តាំ​ម្នាក់

0

ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​ប្រកាស​ថា Sergino Dest បាន​រង​របួស​កជើង​ខាងស្តាំ អំឡុង​ការ​ប្រកួត​រវាង​អា​មេ​រិ​ក និង​កា​ណា​ដា កាលពី​ថ្ងៃ​ទី ៥ ខែកញ្ញា ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup​។

ក្រុម​គ្រូពេទ្យ​ផ្ទាល់​របស់​ក្លិប បាន​ឲ្យ​ដឹង​ថា របួស​នេះ​ត្រូវ​ត្រួតពិនិត្យ​ជា​ច្រើន​ថ្ងៃ ហើយ​នៅ​មិន​ទាន់​អាច​ធ្វើការ​វាយតម្លៃ​ពេញលេញ​បាន​នៅឡើយ​ទេ ដែល​ទំនងជា​ធ្វើ​ឱ្យ​គាត់​អវត្តមាន​សម្រាប់​ការ​ប្រកួត​ក្នុងស្រុក​នៅ​លើក​ក្រោយ​។

គួរ​ជម្រាប​ថា ខ្សែការពារ​អា​មេ​រិ​ក​វ័យ ២០​ឆ្នាំ​រូប​នេះ បាន​លេង​ការ​ប្រកួត LaLiga Santander ចំនួន ៣ ដង​ផង​ដែរ ជាមួយ​ក្រុម Barcelona នៅ​រដូវ​កាល​នេះ​៕