Laporta បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​របស់ Fati

0

ប្រធាន​ក្លឹ​ប Barcelona លោក Joan Laporta បាន​ច្រានចោល​នៅ​ពាក្យ​ចចាមអារ៉ាម ដែល​ចុះ​ផ្សាយ​ថា ក្លឹ​ប​នៅ​អង់គ្លេស​ចំនួន ២ មាន Man Utd និង Man City បាន​ដាក់​សំណើ​ចរចា​មក​កាន់​ភាគី​ក្លឹ​ប​អេ​ស្ប៉ា​ញ ជុំវិញ​ការ​ចង់បាន​ខ្សែប្រយុទ្ធ​ចេញពី​ទឹកដី Camp Nou​។

Barca ដែល​ទើបតែ​របូត Messi បាន​ផ្តល់​បទ​សម្ភាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​៖ “​រឿង​ដែល​គេ​ចុះ​ផ្សាយ​លើ​កាសែត ថា​ក្លឹ​ប​អង់គ្លេស Man Utd និង Man City បាន​ដាក់​សំណើ​មក​ពួក​យើង រឿង​ចង់បាន Fati នោះ​គឺ​មិនមែន​ជា​ការ​ពិត​ទេ​”​។

លោក​បន្ត​ថា​៖ “Ansu គេ​ជា​ក្មេង​ប្រុស​ដ៏​ក្លាហាន​មួយ​របស់​ពួក​យើង ដែល​គេ​មិន​ខ្លាច​នឹង​ការ​ទទួលយក​អាវ​លេខ ១០ តែ​នេះ​ក៏​ដោយសារ​ប្រធាន​ក្រុម​បើកភ្លើង​ខៀវ អនុញ្ញាត​សម្រាប់​គេ​ដែរ​ទេ​”​។

គួរ​បញ្ជាក់​ថា Fati បា វិ​វត្ត​ខ្លួន​ក្លាយជា​យុវជន​ដ៏​លេចធ្លោ​មួយ នៅ​លី​គ​កំពូល​អឺរ៉ុប ហើយ​រដូវ​កាល​នេះ គេ​ទំនងជា​ទទួល​បន្ទុក​ច្រើន ជា​ពិសេស​ក្រោយ​ប្តូរ​មក​ប្រើ​អាវ​លេខ ១០​។ សុពលភាព​កុងត្រា​របស់​កីឡាករ សញ្ជាតិ​ដើម​ហ្គី​ណេ​ប៊ី​សៅ ត្រូវ​ផុត​នៅ​ចុងខែ​មិថុនា ឆ្នាំ ២០២២ ខណៈ​ដែល​បច្ចុប្បន្ន គេ​អាច​មាន​ហាងឆេង ថ្លៃ​ខ្លួន​ល្បាក់ ៦០ លាន​អឺ​រ៉ូ​៕