កីឡាករ Memphis Depay បានតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីរបស់វីរៈបុរស Johan Cruyff របស់ហូឡង់ ខណៈដែលខ្សែប្រយុទ្ធឆ្នើមរូបនេះរកបាន ៣ គ្រាប់ដំបូង សម្រាប់ប្រទេសរបស់គេកាលពីថ្ងៃអង្គារ៍។
Depay បានវាយបកបីដង និងបង្កើតឱកាសមួយគ្រាប់ទៀត នៅក្នុងជ័យជម្នះ ៦-១ ទល់នឹងទួរគី។ បច្ចុប្បន្ន ខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះរកបាន ៣៣ គ្រាប់សម្រាប់ប្រទេសរបស់ខ្លួន ពីការបង្ហាញខ្លួនចំនួន ៧១ លើក។
ការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍របស់ Depay នៅក្នុងការប្រកួតជម្រុះ World Cup បានចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៅក្នុងបញ្ជីឈ្មោះ អ្នករកគ្រាប់បាល់បានច្រើនជាងគេ ប្រចាំក្រុមជម្រើសជាតិហូឡង់៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=LjSfJadXjBc