Liverpool គ្រោង​នាំ​យក​ខ្សែប្រយុទ្ធ មិនសូវ​បាន​លេង​ម្នាក់​ពី Real Madrid

0

ក្លឹ​ប​ហង្ស​ក្រហម Liverpool គ្រោង​ចរចា​នាំ​យក​កីឡាករ ដែល​មិនសូវ​បាន​ជាប់​ជម្រើស​ដំបូង​របស់​ក្លឹ​ប Real Madrid ម្នាក់ ផ្ទេរ​មក Anfield នៅ​ទីផ្សារ​ដោះ​ដូរ​នា​ពេល​បន្ទាប់​។

ខ្សែប្រយុទ្ធ Marco Asensio ដែល​គេ​បាន​ចាយ​ពេល​នៅ Real Madrid តាំងពី​ឆ្នាំ ២០១៥ តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គេ​ហាក់​ខ្សត់​ឱកាស​ក្នុង​ការ​បង្ហាញខ្លួន ពោល​បាន​ត្រឹមតែ​អង្គុយ​កៅអី​បម្រុង​តែ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​សុពលភាព​កុងត្រា​របស់​កីឡាករ​អេ​ស្ប៉ា​ញ ត្រូវ​ផុត​នៅ​ចុងខែ​មិថុនា ឆ្នាំ ២០២៣​។

សារព័ត៌មាន todofichajes បាន​ឲ្យ​ដឹង​ថា ហង្ស​ក្រហម​បាន​នឹង​កំពុង​ចាប់ចិត្ត​លើ Asensio ហើយ​ចង់​ឆ្លៀតឱកាស ពេល​កីឡាករ​មិនសូវ​ទទួល​បាន​ឱកាស​លេង ចូល​ទៅ​អូស​ទាញ​ចិត្ត​គេ​ឲ្យ​ព្រម​ដើរ​ចេញ ពី​ក្លឹ​ប​នៅ​ទីក្រុង Madrid​។

ប្រភព​ដដែល​បន្ថែម​ថា ក្លឹ​ប​កំពុង​រៀបចំ​សំណើ​ដំបូង​នៅ​ទឹកប្រាក់ ៣៥ លាន​អឺ​រ៉ូ ដាក់​ទៅ​កាន់​ភាគី​ក្លឹ​ប Real Madrid ដែល​តម្លៃ​នេះ​នៅ​តែ​ចំណេញ ព្រោះ​កាល Real ទិញ​ពី Mallorca ក្លឹ​ប​ចាយ​មិន​ដល់ ៤ លាន​អឺ​រ៉ូ​ផង​។

គួរ​បញ្ជាក់​ថា ជាង​កន្លះ​ទស​វត្ស​មកនេះ Asensio បាន​ឈរជើង​សរុប​ឲ្យ Real Madrid បាន ១៩៦ ប្រកួត រកបាន ៣៧ គ្រាប់ និង Assist ២២ លើក​។ ភាគរយ​ច្រើន​ដែល​ក្លឹ​ប​ដឹកនាំ​ដោយ​លោក Carlo Ancelotti អាច​នឹង​លៃលក​លក់​គេ​ចេញ ព្រោះ​ដើម្បី​ប្រមូល​លុយ​ទុក​ត្រៀម ផ្គត់ផ្គង់​ថ្លៃ​ពលកម្ម​កប់​ពពក ឲ្យ​កីឡាករ​គោលដៅ​គឺ Kylian Mbappe៕