កីឡាករ Antoine Griezmann បានក្លាយជាអ្នករកគ្រាប់បាល់ទី ៣ របស់បារាំងនៅថ្ងៃអង្គារ នៅពេលដែលរូបគេ បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ក្នុងការប្រកួតជម្រុះ World Cup ទល់នឹងហ្វាំងឡង់។
Griezmann បានបង្កើតភាពខុសគ្នាសម្រាប់ Les Bleus ខណៈដែលពួកគេបានទទួលជ័យជម្នះ ២-០ ដើម្បីបន្តការនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃពូល D។
បច្ចុប្បន្ន ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះ រកបាន ៤១ គ្រាប់សម្រាប់ក្រុមជម្រើសជាតិបារាំង ដែលធ្វើឱ្យរូបគេឈានដល់កម្រិតកំពូលកីឡាករបាល់ទាត់ តាមពីក្រោយអតីតកីឡាករ Thierry Henry ចំនួន១០គ្រាប់៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=rKSOKNv7GQQ