ក្រុមមាន់ខ្នាយមាស Tottenham បានបញ្ជាក់ពីដំណឹងចំពោះបញ្ហារបួសរបស់កីឡាករ Son Heung-min ដែលបានអវត្តមានពីការប្រកួតជម្រុះ World Cup ចុងក្រោយរបស់កូរ៉េខាងត្បូងជាមួយលីបង់។
Son ត្រូវបានបញ្ចូលក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង សម្រាប់ការសម្រាកអន្ដរជាតិលើកដំបូងនៃរដូវកាលថ្មី ហើយរូបគេបានលេងពេញ ៩០ នាទីនៃការប្រកួតស្មើ ០-០ ជាមួយអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។
ខ្សែប្រយុទ្ធកូរ៉េខាងត្បូងវ័យ ២៩ឆ្នាំរូបនេះ ក៏នឹងត្រូវប្រកួតទល់នឹងលីបង់ ក្នុងការប្រកួតជម្រុះពូល A ប៉ុន្តែរូបគេ បានរងរបួសកំឡុងពេលហ្វឹកហាត់នៅថ្ងៃច័ន្ទ ដែលធ្វើឲ្យគេខកខានមិនបានបង្ហាញខ្លួនក្នុងការប្រកួតឡើយ៕