Ronaldo បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ថ្ងៃ​ដំបូង​នៅ បិសាច​ក្រហម

0

កំពូល​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ចំណាយពេល​មួយ​ថ្ងៃ​ដំបូង​របស់​គេ ត្រលប់​ទៅ​ទីលាន​ហ្វឹកហាត់ Carrington របស់​ក្រុម​បិសាច​ក្រហម Manchester United វិញ បន្ទាប់​ពី​ផ្ទេរ​មក​ក្នុង​តម្លៃ ២០ លាន​ផោន (២៨ លាន​ដុល្លារ​) ពី Juventus​។

CR7 ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង Manchester កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​។

ខ្សែប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ​រូប​នេះ ត្រូវ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល ៥ ថ្ងៃ​នៅ​ពេល​គាត់​ត្រលប់​ទៅ​ប្រទេស​អង់គ្លេស​វិញ ប៉ុន្តែ​ទីបំផុត​បាន​ជួប​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​លោក Ole Gunnar Solskjaer និង​មិត្ត​រួម​ក្រុម​ថ្មី​របស់​គេ​នៅ​ថ្ងៃ​អង្គារ​នេះ​៕