ក្លិប Inter Milan បានចូលរួមក្នុងការប្រជែងគ្នាដើម្បីចុះហត្ថលេខាលើកីឡាករ André Onana របស់ក្លិប Ajax ដែលនៅសល់រយៈពេលតិចជាង ១២ ខែលើកិច្ចសន្យាបច្ចុប្បន្នរបស់គេ។
បច្ចុប្បន្ន ទាំងក្លិប Arsenal, Tottenham, Lyon និង Borussia Dortmund សុទ្ធសឹងបានបង្ហាញពីការចាប់អារម្មណ៍ចំពោះ អ្នកចាំទីអន្តរជាតិកាមេរូន វ័យ ២៥ឆ្នាំរូបនេះ។ ប៉ុន្តែ ដោយសារមានបញ្ហាពាក់ព័ន្ធការប្រើប្រាស់សារធាតុហាមឃាត់បានធ្វើឱ្យខកខានមួយរយៈ។
កាលពីមុន Onana មានតម្លៃខ្លួនប្រហែល ១៥ លានផោន (២១ លានដុល្លារ) ប៉ុន្តែតម្លៃនេះទំនងជាធ្លាក់ចុះ ព្រោះដោយសារកិច្ចសន្យារវាងរូបគេ និងក្លិបហូឡង់មួយនេះ នៅសល់រយៈពេលខ្លីតែប៉ុណ្ណោះ៕