Toni Kroos បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន

0
MADRID, SPAIN - DECEMBER 09: Toni Kroos of Real Madrid reacts during the UEFA Champions League Group B stage match between Real Madrid and Borussia Moenchengladbach at Estadio Alfredo Di Stefano on December 09, 2020 in Madrid, Spain. (Photo by Diego Souto/Quality Sport Images/Getty Images)

Toni Kroos និយាយ​ថា គេ​នៅ​តែ​មានការ​ឈឺចាប់​នឹង​របួស ហើយ​មិនដឹង​ថា ពេល​ណា​នឹង​ត្រលប់​ចូល​លេង​វិញ​បាន​ទេ ខណៈ​ដែល​របួស​ក្រលៀន នៅ​មិន​ទាន់​បានជា​សះស្បើយ ១០០%​។

អតីត​កីឡាករ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ មិន​បាន​បង្ហាញ​ទម្រង់​លេង​នៅ​រដូវ​កាល​នេះ​ទេ បន្ទាប់​ពីរ​ងរ​បួស អំឡុង​ពេល​ហ្វឹកហាត់​មុន​បើក​រដូវ​កាល នៅ​ដើមខែ​សីហា​កន្លង​មកនេះ​។ ខ្សែបម្រើ​របស់​ក្លិប​អធិរាជ​ស វ័យ ៣១ ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា រូបគេ​កំពុង​ខិតខំ​ព្យាយាម​ឲ្យ​បាន​លឿន​បំផុត ប៉ុន្តែ​មិន​អាច​ដឹង​បាន​ច្បាស់​ថា ពេល​ណា​គាត់​នឹង​ពាក់អាវ Blancos ម្តងទៀត​នោះ​ឡើយ​។

ទោះ​យ៉ាងណា Real Madrid មិន​ទាន់​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​សម្រេចចិត្ត​របស់ Kroos នៅឡើយ​ទេ ដោយ​អតីត​ខ្សែបម្រើ​របស់​ក្លឹ​ប Bayern Munich រូប​នេះ​បាន​ខកខាន​ការ​ប្រកួត​បី​លើក​ដំបូង​របស់​ពួក​គេ​នៅ​រដូវ​កាល​នេះ​៕