ចាប់បាន អាល់កុលក្លែងក្លាយ ប្រមាណ២១តោន នៅស្រុកគីរីវង់

0

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប.ខេត្តតាកែវ ដោយទទួលបានការសហការ ពីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី និងក្រោមកិច្ចសម្របសម្រួល ដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះស្ទាក់ចាប់សារធាតុ មេតាណុលចំនួន ៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។

ក្រោយពីបានត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនេះ ត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាត្ត ពីសមត្ថកិច្ចពាក់ព័ន្ធនោះ មន្ត្រីជំនាញ បានធ្វើការឃាត់ទុក ជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត៕