កាន់តែទំនើប! Telegram បន្ថែមមុខងារផ្សាយផ្ទាល់ និងមុខងារថ្មីៗមួយចំនួនទៀត

0

នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធី Telegram ដែលជាកម្មវិធីបណ្តាញទំនាក់ទំនង សង្គមមួយកំពុងពេញនិយម និងប្រើប្រាស់យ៉ាងច្រើន នៅទូទាំងពិភពលោក រួមទាំងព្រះរាជាណាចកក្រកម្ពុជាផងដែរនោះ បានធ្វើការអភិវឌ្ឍជាមួយនឹងកំណែជំនាន់ version.8.0 កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយធ្វើការបន្ថែមនូវមុខងារសំខាន់ៗ មួយចំនួនទៀតដូចខាងក្រោម៖

១-ការផ្សាយផ្ទាល់ (Live Streams)៖ មុខងារនេះ អនុញ្ញាតឲ្យម្ចាស់ Channel អាចធ្វើការផ្សាយផ្ទាល់ ទៅកាន់អ្នកទស្សនា ដោយឥតកំណត់ចំនួនអ្នកទស្សនា។ ដើម្បីប្រើប្រាស់មុខងារនេះ លោកអ្នកម្ចាស់ក្រុម (Group admin) ត្រូវចុចលើពាក្យ “Video Chat” ចំពោះម្ចាស់ Channel វិញ (Channels admin) ត្រូវចុចលើកពាក្យ “Live Stream” ដើម្បីចាប់ផ្តើមប្រើប្រាស់មុខងារនេះ។

២-កំណែទម្រង់មុខងារបញ្ជូនបន្ត (Flexible Forwarding)៖ កំណែលើមុខនេះ អនុញ្ញាត ឲ្យអ្នកប្រើប្រាស់អាចធ្វើការ កែប្រែទិន្នន័យមួយចំនួនមុនពេល បញ្ជូនតទៅអ្នកទី៣ដូចជាៈ បិទឬបង្ហាញឈ្មោះម្ចាស់ដើម មុនធ្វើការបញ្ជូនបន្ត (Hide Sender Names), ដកចេញនូវខ្លឹមសារអត្តបទ ភ្ជាប់ជាមួយរូបភាព ឬវីដេអូមុនពេលផ្ញើរចេញបន្ត។

៣- មុខងារ Jump to Next Channel ៖ មុខងារនេះ គឺផ្តល់ភាពងាយស្រួលសម្រាប់ អ្នកប្រើប្រាស់ក្នុងការមើល ខ្លឹមសារផ្សព្វផ្សាយក្នុង Channel ពីមួយ Channel ទៅមួយ Channels ដោយគ្រាន់តែទាញពីក្រោមឡើង ទៅលើជាបន្តបន្ទាប់គ្នា ។

ដើម្បីទទួលបានមុខងារ នៃកំណែថ្មីនេះ សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram (Update version) ទៅកាន់ជំនាន់ចុងក្រោយបង្អស់ 8.0។