ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងគ្នាជាមួយក្រុម Manchester City នៅរដូវក្តៅក្រោយក្នុងការប្រយុទ្ធ ដើម្បីចុះហត្ថលេខាជាមួយ Erling Haaland ។
ខ្សែប្រយុទ្ធសញ្ជាតិន័រវែសវ័យ ២១ឆ្នាំរូបនេះ នឹងស្ថិតនៅចំកណ្តាលនៃសង្គ្រាមដេញថ្លៃ ព្រោះគាត់មានលក្ខខណ្ឌក្នុងកិច្ចសន្យារបស់គាត់នៅ Borussia Dortmund ដោយបញ្ជាក់ថា គាត់អាចចាកចេញក្នុងតម្លៃ ៦៤.៥ លានផោននៅចុងរដូវកាលនេះ។
ថ្វីបើ Man United ផ្តួល Man City ក្នុងការចុះហត្ថលេខាជាមួយ Cristiano Ronaldo ក៏ដោយ ក៏វាត្រូវបានគេយល់ថា Haaland អាយុ ២១ ឆ្នាំដែលបានរកគ្រាប់បាល់អោយន័រវែសក្នុងលទ្ធផលស្មើ ១-១ ជាមួយហូឡង់កាលពីយប់មិញ នៅតែជាគោលដៅកំពូល៕