ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៨នាក់ និងស្លាប់ម្នាក់ ក្នុងមូលដ្ឋានស្រុកចំនួន៧ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកួវីដ១៩ សរុបចំនួន៥,៨២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥,២៩៥នាក់ និងកំពុងសម្រាកព្យាបាល៤១៩នាក់ ស្លាប់១១២នាក់៕


