Leeds បញ្ជាក់​ពី​ការ​ផ្ទេរ​ខ្សែបម្រើ​ស្លាប​ម្នាក់​ពី Manchester United

0

ក្លិប Leeds United បាន​បញ្ជាក់​ពី​ការ​មក​ដល់​របស់ Daniel James ក្នុង​ការ​ផ្ទេរ​ជា​អចិន្ត្រៃយ៍ ពី​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​តម្លៃ​ខ្លួន ២៥ លាន​ផោន (៣៤ លាន​ដុល្លារ​) តាម​រយៈ​កិច្ចព្រមព្រៀង​រយៈពេល ៥ ឆ្នាំ ដែល​ដំណើរការ​រហូត​ដល់​ឆ្នាំ ២០២៦ នៅ West Yorkshire​។

ខ្សែបម្រើ​ស្លាប​អន្តរជាតិ​វេ​លស៍ វ័យ ២៣ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ប្រឈម​សម្ពាត​យ៉ាង​ខ្លាំង នឹង​ការ​ប្រកួតប្រជែង​សម្រាប់​ពេលវេលា​លេង​នៅ​រដូវ​នេះ បន្ទាប់​ពី​ការ​មក​ដល់​របស់ Jadon Sancho និង Cristiano Ronaldo៕