Atletico ចង់ខ្ចី​ជើង​ខ្សែប្រយុទ្ធ​បារាំង​ម្នាក់ ពីក្រុម Barcelona

0

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ប្រាប់ Goal ថា​ក្លឹ​ប Barcelona និង Atletico Madrid កំពុង​ពិភាក្សា​គ្នា ដើម្បី​នាំ​យក Antoine Griezmann វិល​ត្រឡប់​មក​កាន់ Atletico វិញ​។

ភាគី​ទាំង​ពីរ កំពុង​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​មួយ ដែល​អាច​ធ្វើ​ឱ្យ Griezmann ចាក​ចេញពី Barcelona ហើយ​ចុះហត្ថលេខា​ជាមួយ Atletico ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយនឹង​ជម្រើស​ទិញ​ផ្តាច់​។ Atletico កំពុង​ពិចារណា​លើ Griezmann ជា​ជម្រើស​មួយ ដែល​អាច​ជំនួស​កន្លែង​របស់ Saul Niguez ដែល​នឹង​ត្រៀម​ផ្លាស់​ទៅ​លេង​នៅ​អង់គ្លេស​។

សូម​ជម្រាប​ថា ខ្សែប្រយុទ្ធ​បារាំង​វ័យ ៣០ ឆ្នាំ​រូប​នេះ​រកបាន ៣៥ គ្រាប់​ក្នុង​រយៈពេល ២ រដូវ​កាល នឹង​ជួយ Barcelona បាន​គ្រប់គ្រង​ពានរង្វាន់​តែ​មួយ​ប៉ុណ្ណោះ​គឺ Copa del Rey កាលពី​ឆ្នាំ​មុន​៕