Willian ចាក​ចេញពី Arsenal ជា​ផ្លូវការ

0

Willian បាន​ចាក​ចេញពី Arsenal បន្ទាប់​ពី​យល់ព្រម​បញ្ចប់​កិច្ចសន្យា​ពីរ​ឆ្នាំ​ដែល​នៅ​សល់ ហើយ​គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយ​ក្លឹ​ប Corinthians នៅ São Paulo វិញ​។

ខ្សែបម្រើ​ប្រេ​ស៊ី​លវ័យ ៣៣​ឆ្នាំ​រូប​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ​នៅ​ពេល​ដែល​គាត់​បាន​ចូលរួម​ក្នុង​ការ​ផ្ទេរ​ដោយ​ឥត​តម្លៃ​ខ្លួន ពី​ក្រុម​តោ​ខៀវ Chelsea កាលពី​រដូវក្តៅ​មុន​។

ទោះ​យ៉ាងណា Willian មិន​បាន​បង្ហាញ​តម្រង់​លេង​បាន​ល្អ​នោះ​ទេ នៅ Emirates ដោយ​ស៊ុត​បញ្ចូល​ទី​បាន​តែ ១ ដង​ប៉ុណ្ណោះ​ក្នុង​ការ​បង្ហាញខ្លួន ៣៨ លើក​។

បន្ទាប់​ពី​ធ្វើការ​ពិភាក្សា​អំពី​អនាគត ខ្សែបម្រើ​ស្លាប​រូប​នេះ បាន​យល់ព្រម​រំលង​ប្រាក់​ឈ្នួល​ដែល​គេ​ជំពាក់​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គេ និង​ដើរ​ចេញ​ដោយ​ក្លាយជា​កីឡាករ​ដែល​ឥត​តម្លៃ​ខ្លួន​៕