Real Madrid ប្តូរ​ចំណាប់អារម្មណ៍​ទៅ​កាន់ Rennes ក្នុង​ការ​ផ្ទេរ​ខ្សែបម្រើ​ម្នាក់

0

Goal បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid កំពុង​ចរចា​ជាមួយ​ក្លិប Rennes លើ​កិច្ចព្រមព្រៀង ៣០ លាន​ផោន (២៦ លាន​ផោន​/៣៥ លាន​ដុល្លារ​) សម្រាប់​ខ្សែបម្រើ​វ័យ​ជំទង់ Eduardo Camavinga ។

ក្រុម Los Blancos បាន​បង្វែរ​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ ក្នុង​ការ​បិទ​បញ្ចប់​ការ​ផ្លាស់​ប្តូរ​យឺតយ៉ាវ​មួយ​សម្រាប់​កីឡាករ​វ័យ ១៨ ឆ្នាំ​រូប​នេះ បន្ទាប់​ពី​ដកខ្លួន​ចេញពី​ការ​ចរចា​ជាមួយ​ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG ។

ឥឡូវនេះ ខ្សែបម្រើ​អន្តរជាតិ​បារាំង​វ័យ ១៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ពិនិត្យ​សុខភាព មុន​ពេល​បិទ​ការ​ផ្ទេរ​ទៅ​កាន់​ទឹកដី Santiago Bernabeu ក្នុង​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​៕