Harry Kane ស្នើឲ្យក្លឹបធ្វើរឿងមួយសម្រាប់ខ្លួន

0

ក្រោយកីឡាករ Harry Kane បានប្រកាសថា នឹងបន្តរួមរស់ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅរដូវក្ដៅនេះ បន្តទៀត ខណៈដែលក្លឹបបានបដិសេធបើកការចរចាពីក្រុម Manchester City។ ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក៏បានស្នើសុំឲ្យក្លឹបធ្វើរឿងមួយសម្រាប់គេផងដែរ ដោយនោះគឺការសុំតម្លើងថ្លៃពលកម្ម។ នេះបើតាមសេចក្ដីរាយការណ៍ពី The Sun និង The Times។

ប្រភពខាងលើបន្ថែមថា Kane ចង់បានប្រមាណ ១៨ លានផោន/ឆ្នាំ ឬប្រមាណជិត ៣៥០,០០០ ផោន/សប្ដាហ៍ពី Spurs ខណៈបច្ចុប្បន្នរូបគេទទួលបាន ២០០,០០០ ផោន/សប្ដាហ៍ ដែលនេះស្ទើតែស្មើទ្វេរដង នៃប្រាក់ពលកម្មចាស់ទៅហើយ។

បន្ថែមពីការសុំតម្លើងប្រាក់ពលកម្មថ្មី Harry Kane ថែមទាំងស្នើឲ្យ Spurs គិតគូរបង្កើតសំណើរតម្លៃផ្ដាច់កុងត្រារបស់ខ្លួន ឲ្យបានកាន់តែឆាប់កាន់តែល្អ ដែលនេះមានន័យថា ដរាបណាមានក្លឹបណាមួយហ៊ានឲ្យតម្លៃដល់តួលេខជាក់លាក់ដែល Spurs បានកំណត់ នោះពួកគេចាំបាច់ត្រូវលក់ខ្សែប្រយុទ្ធរូបនេះ ដោយមិនអាចរកលេសថ្មីបាន៕