លោក Pep Guardiola បានបញ្ជាក់ថា លោកនឹងចាកចេញពីក្រុម Manchester City នៅពេលកិច្ចសន្យាផុតកំណត់នៅឆ្នាំ២០២៣ ខណៈដែលលោកពិតជាសោកស្តាយណាស់ដែលមិនបាន Harry Kane មករួមក្រុម។
បុរសសញ្ជាតិអេស្បាញវ័យ ៥០ឆ្នាំរូបនេះ បានទទួលបន្ទុកនៅ Etihad ចាប់តាំងពីឆ្នាំ ២០១៦ ដោយឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League បីដង ខណៈដែលមានក្តីសង្ឃឹមខ្ពស់ថា គាត់អាចបញ្ចប់ការរង់ចាំរបស់ក្លឹបសម្រាប់ជ័យជំនះ Champions League ។
លោក Guardiola មានបំណងចង់បន្ថែមអ្នកស៊ុតបញ្ចូលទីម្នាក់ នៅក្នុងជួរមុខនៃក្រុមរបស់គាត់នៅរដូវក្តៅនេះ ប៉ុន្តែការដេញតាមរបស់ Man City សម្រាប់គោលដៅអាទិភាព Harry Kane បានបញ្ចប់កាលពីថ្ងៃពុធ បន្ទាប់ពីតារាឆ្នើមរបស់ក្រុម Spurs រូបនេះបាននិយាយថា គាត់ផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើការលេងឱ្យក្រុមភាគខាងជើងទីក្រុងឡុង នៅរដូវកាលនេះ៕