សម្ពាធកំពុងកើនឡើងលើគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenalលោក Mikel Arteta បន្ទាប់ពីការបរាជ័យ ២-០ កាលពីថ្ងៃអាទិត្យប្រឆាំងនឹងក្រុមតោខៀវ Chelsea បានធ្វើឱ្យក្រុមសឹងតែដួលសន្លប់នៅក្បែរបាតតារាង Premier League។
នេះជាលើកដំបូង ក្នុងរយៈពេល ១១៨ ឆ្នាំរបស់ Arsenal នៅក្នុងក្របខ័ណ្ឌកំពូលទាំង ៤ របស់អង់គ្លេស ដែលពួកគេបានចាញ់ការប្រកួតបើកឆាក ពីរប្រកួតនៃរដូវកាលលីក ដោយមិនរកគ្រាប់បាល់បញ្ចូលទីទាល់តែសោះ។
ពិតណាស់ មួយរយៈនេះ ក្រុមកាំភ្លើងធំ បានអវត្តមានកីឡាករជម្រើសដំបូងជាច្រើននាក់ ដោយសារ កូវីដ-១៩ និងរបួស៕