Liverpool បាន​បញ្ចប់​ការ​ផ្ទេរ Shaqiri ក្នុង​តម្លៃ ៦ លាន​ផោន​

0

ខ្សែបម្រើ Xherdan Shaqiri របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​បញ្ចប់​ការ​ផ្ទេរ​ទៅ​កាន់​ក្លិប League 1 Lyon ក្នុង​តម្លៃ ៦ លាន​ផោន (៥ លាន​ផោន​/៧ លាន​ដុល្លារ​) ក្នុង​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ​។

កីឡាករ​សញ្ជាតិ​ស្វី​ស ​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​ផ្លាស់​ប្តូរពី​ក្របខ័ណ្ឌ Premier League ទៅកាន់​លី​ក ១ បន្ទាប់​ពី​រយៈពេល ៣ ឆ្នាំ​ ដែល​ធ្វើ​ឱ្យ​គាត់​ឈ្នះ​ពានរង្វាន់​មួយចំនួននៅ​ឯ​កីឡដ្ឋាន Anfield ។

ឥឡូវនេះ​គាត់​មក​ដល់​កីឡដ្ឋាន Groupama ក្នុង​កិច្ចសន្យា​ដែល​បន្ត​រហូត​ដល់​ខែមិថុនា ​ឆ្នាំ ២០២៤ ដោយ​បញ្ចប់​ការ​ស្នាក់​នៅ​រយៈពេល ៦ ឆ្នាំ​នៅ​ប្រទេស​អង់គ្លេស ​ដែល​រួម​បញ្ចូល​រយៈពេល ៣ ឆ្នាំ​ជាមួយ Stoke City ផង​ដែរ​៕