Kroos៖ វត្តមាន Messi អាច​ជំរុញ​ឱ្យ​កីឡាករ PSG ម្នាក់​ផ្លាស់​មក Real Madrid

0

ស្រប​ពេល​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ខ្សែប្រយុទ្ធ Kylian Mbappe ជាមួយ​ក្លិប Real Madrid កំពុង​មាន​ភាព​ក្ដៅ​គគុក ខ្សែបម្រើ Toni Kroos បាន​បន្ថែម​សាំង​ទៅ​លើ​ភ្លើង​កំពុង​ឆេះ​។

នៅ​ពេល​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ Messi ទៅ​កាន់ PSG ខ្សែបម្រើ​ជនជាតិ​អា​ល្លឺ​ម៉​ង់ Kroos បាន​លើក​ឡើង​ថា វត្តមាន​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន អាច​ប៉ះពាល់​ដល់​កីឡាករ​ម្នាក់ ដែល​អាច​នឹង​ផ្លាស់​មក Real Madrid​។

Kroos បាន​និយាយ​នៅ​ក្នុង Podcast មួយ​ដោយ​បាន​លើក​ឡើង​ថា​៖ “​យើង​នឹង​ឃើញ​គ្រប់យ៉ាង​នឹង​កើតឡើង​បែប​ណា (​ស្រប​ពេល​ការ​ចូលរួម​របស់ Messi នៅ PSG)​។ ការ​ផ្ទេរ​នេះ​គឺ​ល្អ​សម្រាប់​យើង ព្រោះ​គូប្រជែង​របស់​យើង នឹង​បាត់បង់​កីឡាករ​ល្អ​បំផុត​ម្នាក់​”​។

“​ហើយ​រឿង​កាន់តែ​ប្រសើរ​ជាង​នេះ​ទៀត នឹង​មក​ដល់​ជា​បន្ដបន្ទាប់ ប្រហែលជា​កីឡាករ​ម្នាក់​មក​ពី Paris នឹង​ចូលរួម​ជាមួយ​យើង​”៕