ចាប់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាត

0

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌចំនួន ៤នាក់ ប្រើប្រាស់រថយន្ដ០២គ្រឿង ដឹកនាំដោយអ.ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះសហការជាមួយកម្លាំង អ.ហក្រុងកំពង់ឆ្នាំងសរុប ៨នាក់ ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានចុះអនុវត្តដីកាបង្គាប់ ឱ្យចាប់ខ្លួនលេខ (១៣១/០២១) ចុះថ្ងៃទី២៩ កក្កដា ២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរអមសាលា ដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួន ១នាក់ ឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ជនង្ស័យ ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

បច្ចុប្បន្ន ជនត្រូវចោទត្រូវបាន ការិយាល័យជំនាញយកទៅ ធ្វើតេស្តរកមេរោគ Covid19 (លទ្ធផលអវិជ្ជមាន) និងកំពុងកសាងសំណុំរឿង បញ្ជូនទៅចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ។