កីឡាករ Robert Lewandowski បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ជួយឱ្យក្រុម Bayern Munich យកឈ្នះក្រុម Borussia Dortmund ៣-១ នៅក្នុងការប្រកួតពានរង្វាន់ German Super Cup និងផ្តល់ឱ្យគ្រូបង្វឹកលោក Julian Nagelsmann នូវជ័យជំនះលើកដំបូងរបស់លោក កាលពីថ្ងៃអង្គារ។
តារាបាល់ទាត់សញ្ជាតិប៉ូឡូញវ័យ ៣២ឆ្នាំរូបនេះ រកបានគ្រាប់បាល់ ៤១ គ្រាប់ក្នុងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន ហើយសម្រាប់ប្រកួតនេះ Lewandowski រកគ្រាប់បាល់បាននៅនាទីទី ៤១ និងគ្រាប់បន្ទាប់ នៅនាទីទី ៧៤ ។
គួររំលឹកថា ក្រុមរបស់លោក Nagelsmann បានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាកមួយ ខណៈដែលក្រុម Bayern មិនបានឈ្នះការប្រកួតមិត្តភាពមុនបើករដូវកាលចំនួន ៤ របស់ខ្លួនឡើយ ហើយត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើនៅ Borussia Monchengladbach ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=bNx8PvLCBIQ