ជាការពិតណាស់ មួយរយៈចុងក្រោយនេះរឿងរ៉ាវ Lionel Messi បានគ្របដណ្តប់លើព័ត៌មានទាំងមូល នៅទីក្រុងបាសេឡូណា កាលពីសប្តាហ៍មុន ប៉ុន្តែលោក Ronald Koeman បានបង្ហាញពីយុទ្ធសាស្ត្រក្រុមរបស់គាត់ សម្រាប់ការប្រកួតបើកឆាក La Liga ថ្ងៃអាទិត្យជាមួយ Real Sociedad នៅឯ Camp Nou ខណៈដែលឈ្មោះកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន នឹងមិនមាននៅលើនោះទេ។
អស់រយៈពេលជាច្រើនឆ្នាំ ផែនការយុទ្ធសាស្ត្ររបស់ក្រុម Barcelona បានផ្តោតលើតែ Messi របស់ពួកគេ ប៉ុន្តែជម្រើសនេះគឺនៅក្រៅតារាង បន្ទាប់ពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Messi ទៅ Paris Saint-Germain។
បើទោះបីជា លោក Koeman រួមនឹងប្រធានក្លឹបJoan Laporta រួមគ្នាខិតខំក្នុងការផ្លាស់ប្ដូរយោបល់ នឹងធ្វើយ៉ាងណាឲ្យក្លិបកាន់តែខ្លាំង សម្រាប់រដូវកាលថ្មីណាក៏ដោយ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺនៅតែមានភាពច្របូកច្របល៕