ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ថ្មី ខណមានជាសះស្បើយចំនួន ៨៧នាក់។
ក្នុងនោះ ក្រុងកំពង់ចាម ០២នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកកងមាស ០៦នាក់, ស្រុកចំការលើ ០១នាក់, ស្រុកជើងព្រៃ ០៤នាក់, ស្រុកបាធាយ ០២នាក់, ស្រុកព្រៃឈរ ១៦នាក់, ស្រុកស្ទឹងត្រង់ ០៨នាក់, ស្រុកស្រីសន្ធរ ០៤នាក់ មកពីខេត្តត្បូងឃ្មុំ ០៦នាក់ និងខេត្តកណ្ដាល ០១នាក់ ។


