ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦០នាក់ថ្្មី ខណៈមានករណីជាសះស្បើយ ៧៦៣ នាក់ និងស្លាប់ ២២នាក់។
គួសបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៨.៤៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧១.៥១៧នាក់ និងស្លាប់១.៤៤២នាក់៕
