មូលហេតុ​ចម្បងធ្វើ​ឲ្យ Varane ផ្ទេរ​មក​ក្លិប​បិសាច​ក្រហម​

0

ជា​ការ​ពិត​ណាស់ ក្លិប​បិសាច​ក្រហម Manchester United បាន​ប្រកាស​ជា​ផ្លូវការ​ថា ក្លិប​បាន​ព្រមព្រៀង​ជាមួយ Real Madrid ក្នុង​ការ​ទិញ​យក ខ្សែការពារ Raphael Varane បន្ទាប់​ពី​មានការ​ចរចា​គ្នា​រួច​មក​។

ខ្សែការពារ​សញ្ជាតិ​បារាំង​វ័យ ២៣​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​រាយការណ៍​ថា រូបគេ​មានការ​ពេញចិត្ត​ខ្លាំង ​ចំពោះ​ការ​ផ្ទេរ​មក Old Trafford គឺ​ដោយសារ​គេ​ជា​អ្នកគាំទ្រ​របស់​ក្រុម​បិសាច​ក្រហម ​និង​ចាត់​ទុក​អតីត​ខ្សែការពារ​ឆ្នើម​របស់ Man UTD គឺ​លោក Rio Ferdinand ជា​និមិត្តរូប​ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Varane ផ្ទេរ​ពី​ក្លិប Lens មក Real Madrid កាលពី​ឆ្នាំ​២០១១ ដោយ​ចំណាយពេល​១០​ឆ្នាំ រួមរស់​ជាមួយ​ក្លិប​ម្ចាស់​ពាន UCL ១៣​សម័យកាល​នេះ ដោយ​បាន​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លិប ក្នុង​នោះ​មាន​ពាន La Liga ៣​ដង​, Copa Del Rey ២​ដង និង Champions League ៤​ដង​ផង​ដែរ​៕