Pepe លេង​ក្បាច់​ចាស់ ធ្វើ​ឱ្យ​រត់​ជាន់​ជើង​គ្នា​​ពេញទី​លាន (មានវីដេអូ)

0

ក្រុម Porto បាន​ប្រកួត​មិត្ដភាព​កម្ដៅ​សាច់ដុំ ជាមួយ​ក្រុម Roma កាលពី​យប់មិញ​នេះ នៅ​ឯ​កីឡដ្ឋាន Camp Bela Vista ដោយ​បញ្ចប់​ក្នុង​លទ្ធផល ១ ទល់​នឹង ១ ហើយ​ទន្ទឹម​នឹង​នោះ ក៏​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ​នៅ​ក្នុង​តង់​ទី​ ២​ផង​ដែរ រវាង​កីឡាករ Pepe នឹង Henrikh Mkhitaryan ។

នៅ​មុន​ពេល​មានការ​ប៉ះទង្គិច​គ្នា គេ​មើលឃើញ​ថា Pepe បាន​ព្យាយាមរ​ត់ទៅ​បាំង និង​បាន​ភ្ជាប់​កែងដៃ​ទៅ​ជាមួយ បណ្ដាល​ឲ្យ​ប៉ះ​ត្រូវ​ផ្ទៃមុខ​របស់​កីឡាករ Mkhitaryan មួយ​ទំហឹង ជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​បាន​ស្ទុះ​មក​រក Pepe វិញ មួយ​រំពេច​តែ​ម្ដង​។

ទោះជា​យ៉ាងណា ភ្លាម​ៗ​នោះ​ទាំង​ក្រុមការងារ និង​មិត្ដ​រួម​ក្រុម​ជា​ច្រើន ក៏​បាន​រត់​មក​ឃាត់​ដើម្បី​កុំ​ឲ្យ​កើត​មាន​ជម្លោះ​កាន់តែ​ធំ​ផង​ដែរ​។ នៅ​ទីបំផុត កីឡាករ Mkhitaryan ត្រូវ​អាជ្ញាកណ្ដាល​ផ្ដល់​ជូន​កាត​លឿង ខណៈ Pepe បាន​រួច​ផុត​ការ​ពិន័យ​៕

សូមទស្សនាវីដេអូខាងក្រោម៖