ខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Alex Telles នឹងខកខានការចាប់ផ្តើមរដូវកាលនេះ ដោយលោក Ole Gunnar Solskjaer បាននិយាយថា លោករំពឹងថារបួសកជើងរបស់កីឡាករប្រេស៊ីលរូបនេះ អាចនឹងធ្វើឱ្យរូបគេអវត្តមានពេញមួយខែសីហា។
Telles បានរងរបួសអំឡុងពេលហ្វឹកហាត់មុនបើករដូវកាល កាលពីសប្តាហ៍មុន ហើយលោក Solskjaer បាននិយាយថាខ្សែការពារស្លាបឆ្វេងទំនងជាមិនអាចបង្ហាញខ្លួនបាន សម្រាប់៣ប្រកួតដំបូងក្នុងក្របខណ្ឌ Premier League របស់ក្រុម Man United ទល់នឹងក្រុម Leeds នៅ Old Trafford ថ្ងៃទី ១៤ ខែសីហា, Southampton នៅ ៨ថ្ងៃក្រោយ ហើយបន្ទាប់មកជំនួបជាមួយ Wolves នៅថ្ងៃទី ២៩ ខែសីហា៕