ក្លិប Atletico Madrid បានបង្ហើបថា អតីតខ្សែប្រយុទ្ធឆ្នើម Fernado Torres នឹងត្រឡប់ទៅធ្វើជាគ្រូបង្វឹក ឈុតយុវជន (Juvenil A) នារដូវកាលនេះ។
ពិតណាស់ Torres ធ្លាប់បានលាឈប់ពីតួនាទីនេះ កាលពីខែកុម្ភៈ ដោយសារតែហេតុផលផ្ទាល់ខ្លួន តែទោះជាយ៉ាងណា គាត់បានបង្ហាញពីបំណង ត្រឡប់មកវិញនៅមុនរដូវកាល ២០២១-២០២២ ចាប់ផ្ដើម។ ហើយបើតាមសេចក្ដីប្រកាសផ្លូរការរបស់ក្លិប បានបញ្ជាក់ថា គាត់នឹងត្រូវចាប់ផ្ដើមការងារ នាខែក្រោយនេះ។
គួររម្លឹកថា Torres បច្ចុប្បន្នវ័យ ៣៧ឆ្នាំ ជាអតីតខ្សែប្រយុទ្ធមួយរូបរបស់ក្លិប At. Madrid មុនផ្លាស់ទៅកាន់ទឹកដីអង់គ្លេស ហើយបានបញ្ចប់អាជីពក្នុងឆ្នាំ ២០១៩ នៅក្លិប Sagan Tosu ប្រទេសជប៉ុន៕