ក្លិបមាន់ខ្នាយមាស Tottenham បានប្រកាសពីការចុះហត្ថលេខាលើ Bryan Gil បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀង ដែលមានទឹកប្រាក់ ២២ លានផោន (៣០ លានដុល្លារអាមេរិក) ដោយព្រមឲ្យ Eric Lemela ទៅ Sevilla វិញ។
ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញវ័យ ២១ឆ្នាំរូបនេះ បានប្តេជ្ញាបន្តកុងត្រារយៈពេល ៥ឆ្នាំនៅឯក្លិប Spurs ហើយនឹងចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់គាត់ នៅភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពីបញ្ចប់ភារកិច្ចជាមួយ U23 អេស្ប៉ាញ នៅអូឡាំពិកទីក្រុងតូក្យូ។
ទន្ទឹមនឹងនេះ Lamela បានចូលរួមជាមួយ Sevilla ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ ដោយបញ្ចប់ការស្នាក់នៅរយៈពេល ៨ ឆ្នាំនៅ Premier League ជាមួយ Tottenham ផងដែរ៕