ក្លិបតោខៀវ Chelsea បានប្រកាសពីការចុះហត្ថលេខា លើកីឡាការនី Lauren James ពីក្រុមបិសាចក្រហម Manchester United ជាថ្លៃឈ្នួលខ្ពស់បំផុត រវាងក្លឹបនារី នៃលីគកំពូលនារី។
កិច្ចព្រមព្រៀងនេះ ត្រូវបានគេជឿជាក់ថាមានតម្លៃដំបូង ២០០,០០០ ផោនដែលកើនឡើងដល់ ៣០០,០០០ ផោនជាមួយនឹងការបន្ថែមដែលធ្វើឱ្យវា ក្លាយជាការផ្ទេរដ៏ធំបំផុត មិនធ្លាប់មានរវាងក្លិបចំនួនពីរ នៅក្នុងលីក។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធអង់គ្លេសវ័យ ១៩ឆ្នាំរូបនេះ បានជួបបញ្ហារបួសកាលពីរដូវកាលមុន នៅក្នុងទីក្រុង Manchester ប៉ុន្តែដោយឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីឈ្មោះ NXGN ក្នុងឆ្នាំ ២០២០ តែនាងនៅតែជាកីឡាការិនីវ័យក្មេង ដ៏អស្ចារ្យបំផុតម្នាក់ ក្នុងពិភពបាល់ទាត់ ហើយបានចុះកិច្ចសន្យា ៤ ឆ្នាំ៕