Tottenham កំពុង​ពិភាក្សា​ចរចារជាមួយ Sevilla ដើម្បីដោះដូរ​កីឡាករ​ម្នាក់ ​បូកជាមួយទឹកប្រាក់បន្ថែម

0

ក្លិប​មាន់​ខ្នាយ​មាស Tottenham កំពុង​ពិភាក្សា​ជាមួយ Sevilla ដើម្បី​ចុះហត្ថលេខា​លើ Bryan Gil ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ ២៥ លាន​ផោន (៣៤ លាន​ដុល្លារ​) មួយ​នឹង​ការ​បូក​បន្ថែម​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Erik Lamela​។

Spurs កំពុង​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើក​ដំបូង​របស់​ពួក​គេ នៃ​រដូវ​កាល​ដោះ​ដូរ​កីឡាករ​នា​រដូវក្តៅ​នេះ ខណៈ​ដែល​គ្រូបង្វឹក​ថ្មី​លោក Nuno Espirito Santo បង្កើន​សម្រាប់​ការ​ត្រៀម​​យុទ្ធនាការ​ឆ្នាំ ២០២១-២២ ។

ខ្សែបម្រើ​ស្លាប​អេ​ស្ប៉ា​ញ​វ័យ ២០​ឆ្នាំ​រូប​នេះ មាន​តម្លៃ​ខ្លួន ៥០​លាន​ផោន (៤៣ លាន​ដុល្លារ / ៥៩ លាន​ដុល្លារ​) ក្នុង​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់ ប៉ុន្តែ Tottenham កំពុង​ព្យាយាម​ចរចារ កាត់​បន្ថយ​ពាក់កណ្តាល ​នៃ​ចំនួន​ទឹកប្រាក់​នោះ ដោយ​រួម​បញ្ចូល​ខ្សែប្រយុទ្ធ Erik Lamela​ នៅ​ក្នុង​កិច្ចព្រមព្រៀង​ផង​ដែរ​៕