ការចាកចេញរបស់កីឡាករជាច្រើនរូប ពីក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅនេះ កំពុងកើនឡើងយ៉ាងខ្លាំង ខណៈដែលខ្សែបម្រើ Marko Grujic បានបញ្ចប់ការផ្ទេរក្នុងទឹកប្រាក់ចំនួន ១០.៥ លានផោន (១៤ លានដុល្លារ) ទៅឲ្យក្លិប Porto។
ខ្សែបម្រើសញ្ជាតិស៊ែប៊ីវ័យ ២៥ឆ្នាំរូបនេះ បានទៅដល់ប្រទេសព័រទុយហ្កាល់ កាលពីល្ងាចថ្ងៃចន្ទហើយ។
ជាមួយគ្នានោះដែរ ក្រុមហង្សក្រហម Liverpool ក៏បានចរចាអំពីការលក់ភាគហ៊ុន ១០ភាគរយផងដែរ ហើយមានទំនុកចិត្តថាពួកគេនឹងទទួលបានអត្ថប្រយោជន៍ ពីអនាគតនាពេលខាងមុខនេះ៕