Bayern គ្រោង​ពិភាក្សា​ខ្ចី​ជើង​ ជាមួយនឹង​ជម្រើស​ទិញ​ផ្ដាច់ ​ខ្សែការពារ​ម្នាក់​ពី Barcelona

0

ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich កំពុង​បើក​ការ​ចរចា​គ្នា​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ Barcelona លើ​ការ​នាំ​យក​ខ្សែការពារ​ស្លាប​ស្តាំ Sergi Roberto មក​រួម​ក្រុម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ​ជាមួយនឹង​ជម្រើស​ទិញ​ផ្តាច់​។

ជា​ការ​ពិត​ណាស់ កុងត្រា​របស់ Roberto ជាមួយ Barcelona នៅ​សេសសល់​តែ​រយៈពេល​មួយ​រដូវ​កាល​ទៀត​ប៉ុណ្ណោះ ពោល​គឺ Barca មិន​ចង់​ឲ្យ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ខាងលើ ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ឡើយ ដូច្នេះ​ក្លិប​ក៏​កំពុង​ពិចារណា​ផ្ទេរ​គេ​ទៅ​កាន់ Bayern Munich ផង​ដែរ​។

មូលហេតុ​ដែល Bayern Munich ចាប់អារម្មណ៍​ចង់បាន Roberto នោះ គឺ ដោយសារ​ក្លិប​ត្រូវការ​អ្នក​ប្រកួតប្រជែង​បន្ថែម​ក្នុង​តំបន់​ខ្សែការពារ​ស្លាប​ស្តាំ ​ដែល​បច្ចុប្បន្ន​មាន Benjamin Pavard និង Bouna Sarr ខណៈ Josip Stanisic និង Chris Richards មាន​វ័យក្មេង​ពេក និងមិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ប្រជែង​កៅអី​លេង​ជម្រើស​ដំបូង​ឡើយ​៕