តារាឆ្នើមរបស់ក្រុម Paris Saint-Germain កំពូលខ្សែប្រយុទ្ធ Neymar បានក្លាយជាឯកអគ្គរដ្ឋទូតរបស់ PES ជាផ្លូវការហើយ បន្ទាប់ពីមានការប្រកាសភាពជាដៃគូរវាងគាត់ ជាមួយនឹងក្រុមហ៊ុនកម្សាន្ត KONAMI របស់ជប៉ុន។
Neymar នឹងក្លាយជាអ្នកផ្សព្វផ្សាយ រាល់ការប្រកួតបាល់ទាត់របស់ក្រុមហ៊ុន KONAMI ទាំងអស់, ដោយចាប់ផ្តើមក្រោយការ update រដូវកាល ២០២១ រួចរាល់, ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល រូបនេះនឹងត្រូវបញ្ចូលទៅក្រុមប្រអប់ Iconic Moment នៅលើ MyClub Mode។
Neymar បានបង្ហាញក្តីរំភើបខ្លាំងមែនទែន នៅលើបណ្តាញ Twitter របស់ខ្លួន ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន KONAMI ក្នុងនាមជាឯកអគ្គរដ្ឋទូតផ្លូវការ សម្រាប់ PES ២០២១។ យើងនឹងមាននៅក្នុង iconic PES ឆាប់ៗខាងមុខនេះ, សូមចូលរួមលេងទាំងអស់គ្នា!»៕