ភ្នំពេញ៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ តាមលំនៅដ្ឋាន និងទីតាំងចែកចាយអំបិល ចំនួន ០២ ទីតាំងស្ថិតក្នុង ខេត្តបាត់ដំបង។
ជាលទ្ធផល មន្រ្តីជំនាញបានរកឃើញកំរិតអ៊ីយ៉ូត ក្នុងអំបិលមានកំរិតទាប និងបានឱ្យម្ចាស់ទីតាំងទាំង ០២ ធ្វើកិច្ចសន្យាកែតម្រូវ ។



