បញ្ចប់មន្ទិលសង្ស័យលើអនាគត Lionel Messi

0

ម្ចាស់​ពានរង្វាន់ Ballon d’Or ចំនួន ៦ សម័យកាល​ កីឡាករ Lionel Messi នឹង​បន្ត​កុងត្រា​ថ្មី​រយៈពេល ៥ ឆ្នាំ​នៅ Barcelona ជាមួយនឹង​ការ​កាត់​ប្រាក់​ឈ្នួល ៥០ ភាគរយ​ដែល​មិន​គួរ​ឱ្យ​ជឿ​។

Messi បាន​ចំណាយពេល​ពេញ​មួយ​អាជីព​របស់​ខ្លួន ​រហូត​មក​ដល់​បច្ចុប្បន្ននៅ Barca ដោយ​បាន​ចាប់ផ្តើម​ដំបូង​សម្រាប់​ក្លិប​នេះ​ ក្នុង​វ័យ​ជំទង់​ក្នុង​ឆ្នាំ ២០០៤ រហូត​ក្លាយជា​កីឡាករ​អត់​តម្លៃ​ខ្លួន នៅ​ដើមខែ​កក្កដា​នេះ បន្ទាប់​ពី​កុងត្រា​បាន​ផុតកំណត់​។

គួរ​បញ្ជាក់​ថា Messi រក​ចំណូល​បាន ៥៥០លាន​ផោន (៤៦៨ លាន​ដុល្លារ / ៦៥០ លាន​ដុល្លារ​) ក្នុង​រយៈពេល​កិច្ចសន្យា ៥ ឆ្នាំ​ចុង​ក្រោយ​របស់​គាត់​នៅ​ឯ Camp Nou ដែល​ស្មើនឹង​ប្រហែល ៧៥ លាន​ផោន (៨៩ លាន​ដុល្លារ / ៨៩ លាន​ដុល្លារ​) ក្នុង​មួយ​រដូវ​កាល​៕