Real Sociedad ចុះ​កុងត្រា ២​ឆ្នាំ​ជាមួយ​អ្នកចាំទី​អូស្ត្រាលី

0

ក្លិប​អេ​ស្ប៉ា​ញ Real Sociedad បាន​ចុះ​កិច្ចសន្យា​មួយ ជាមួយ​កីឡាករ​អ្នកចាំទី Mat Ryan សញ្ជាតិ​អូស្ត្រាលី មក​ពី​ក្លិប Brighton & Hove Albion ដែល​លេង​នៅ​លី​គ English Premier League ក្នុង​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​។

បន្ទាប់​ពី​ចំណាយ​រយៈពេល​៤​ឆ្នាំ នៅ​ក្លិប Brighton & Hove Albion កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​វិល​ត្រឡប់​ទៅ​លេង​នៅ​អេ​ស្ប៉ា​ញ​វិញ​ ខណៈ​លោក​ធ្លាប់​លេង​ឲ្យ​ក្លិប Valencia របស់​អេ​ស្ប៉ា​ញ ក្នុង​កិច្ចសន្យា​៣​ឆ្នាំ (២០១៥-២០១៧)​។

Ryan គឺជា​កីឡាករ​ជើង​ចាស់ ​ដែល​ធ្លាប់​បាន​ចូលរួម ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup នឹង​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី ទទួល​បាន​ជោគជ័យ ជា​បន្តបន្ទាប់​លើក​ទី​៨ ក្នុង​វគ្គ​ជម្រុះ​អាស៊ី សម្រាប់​ការ​ប្រកួត​ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា ជាមួយនឹង​ការ​ឈ្នះ​ ១-០ លើ​ក្រុម​ហ្ស​ក​ដា​នី កាលពី​ខែ​មុន​៕