Sergio Ramos ជឿជាក់ថា Kylian Mbappe នឹងត្រូវទៅលេងឱ្យ Real Madrid នៅពេលណាមួយ ក្នុងអាជីពរបស់គេ ប៉ុន្តែអតីតប្រធានក្រុមក្លិបអធិរាជស សង្ឃឹមថាខ្សែប្រយុទ្ធបារាំងរូបនេះ នឹងបន្តនៅជាមួយគ្នាសម្រាប់ក្លឹប Paris Saint-Germain ក្នុងរដូវកាល ២០២១-២០២២។
Mbappe មានការផ្សារភ្ជាប់យ៉ាងខ្លាំង ក្នុងការផ្លាស់ចេញពីទឹកដី Santiago Bernabeu ស្របពេលមានការរាយការណ៍ថា គេមិនទាន់មានការចរចាបន្ដកុងត្រាថ្មីជាមួយ PSG នៅឡើយទេ។
Ramos និយាយថា៖ “សម្រាប់ខ្ញុំ កីឡាករឆ្នើមត្រូវតែទៅទីនោះ។ ប៉ុន្ដែខណៈនេះ ខ្ញុំចង់ឱ្យគេលេងក្នុងក្រុមរបស់ខ្ញុំ។ ខ្ញុំចង់ឈ្នះ ហើយសម្រាប់អ្វីដែលខ្ញុំចង់បាន គឺកីឡាករល្អបំផុតលេងនៅក្នុងក្រុមរបស់ខ្ញុំ៕