ខ្សែបម្រើក្លិបតោខៀវ Chelsea កីឡាករ Christian Pulisic បានទទួលការគំរាមសម្លាប់ តាមរយៈខ្សែវីដេអូបណ្តាញសង្គមមួយ កំឡុងដំណើរវិសមកាលរដូវក្តៅ ជាមួយក្រុមគ្រួសារកាលពីសប្តាហ៍មុន។
តាមការឲ្យដឹងពីឪពុករបស់ខ្សែបម្រើអាមេរិកវ័យ ២២ ឆ្នាំរូបនេះ Pulisic ទទួលបានរូបភាពវីដេអូមួយ បង្ហោះចូលទៅក្នុងបណ្តាញសង្គម Instagram របស់គាត់ មានលក្ខណៈមិនប្រក្រតី ខណៈពេលដែលគាត់ឈប់សម្រាកនៅ Florida ។
គួររំលឹកថា Pulisic និងក្រុមគ្រួសារ ទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីរូបគេបានបង្ហោះវីដេអូ ចូលក្នុងបណ្ដាញសង្គម ជាមួយនឹងការត្រេះបាល់ លើត្រីមួយក្បាល ដែលជិតផុតពូជ ក្នុងដំណើរកម្សាន្តរដូវក្តៅ៕