ផ្ទាំងគំនូរ Marcus Rashford ត្រូវ​បាន​បំផ្លាញ

0

ផ្ទាំង​រូបភាព​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស និង​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Marcus Rashford បាន​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ បន្ទាប់​ពី​ចាញ់​ប្រទេស​អ៊ី​តា​លី ​ក្នុង​ការ​ប្រកួត​យ៉ូ​រ៉ូ ២០២០​។

ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី​ បាន​ទទួល​ជ័យជម្នះ ៣-២ បន្ទាប់​ពី​ការ​ទាត់​បាល់​១១​ម៉ែត្រ របស់ Rashford, Jadon Sancho និង Bukayo Saka មិន​ចូល ​ខណៈ​ពេល​នេះកីឡាករ​ទាំង​បី កំពុង​ទទួល​រង​ការ​រើសអើង​ជាតិ​សាសន៍ និង​រិះគន់​យ៉ាង​ខ្លាំង ពី​បណ្តាញ​អ៊ីនធឺណិត​៕