ក្រុមជម្រើសជាតិ អាហ្សង់ទីន ពិតជាបង្ហាញក្តីរំភើបរីករាយខ្លាំងមែនទែន បន្ទាប់ពីពួកគេបានក្លាយជាជើងឯកពានរង្វាន់ Copa America ជាលើកដំបូង ក្នុងរយៈពេល ២៨ ឆ្នាំចុងក្រោយ ហើយក្នុងនោះពួកគេបានធ្វើពិធីអបអរ យ៉ាងអធិកអធម ក្រោយបានទទួលជ័យជម្នះ ទៅលើក្រុម ប្រេស៊ីល ក្នុងវគ្គផ្តាច់ព្រ័ត្រ។
កំលុងពេលដែលកីឡាករទាំងអស់ បានប្រមូលផ្តុំគ្នាច្រៀងចម្រៀងអបអរនៅលើទីលាន ស្រាប់តែមានរឿងមួយបានកើតឡើង ដែលវាស្ទើរតែធ្វើឱ្យប្រធានក្រុម Lionel Messi ឈ្លោះគ្នាជាមួយកីឡាករ Rodrigo De Paul។ ខណៈពេលនោះ De Paul បានបង្ហាញអកប្បកិរិយាមួយ ក្នុងន័យចំអកទៅកាន់ក្រុមម្ចាស់ផ្ទះ ប្រេស៊ីល ប៉ុន្តែ Messi បានជំទាស់ ហើយស្នើរឱ្យមិត្តរួមក្រុមរបស់គាត់ បញ្ឈប់ការច្រៀងនេះជាបន្ទាន់៕