អ្នកគាំទ្រ​បាល់ទាត់  រិះគន់​ថា​កីឡាករ​អង់គ្លេស ​ធ្វើ​ចរិត​ដូច​កូន​ក្មេង​

0

អ្នកគាំទ្រ​ទូ​ទាំង​ពិភពលោក បាន​ផ្ទុះ​ការ​រិះគន់​លើ​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​ យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយសារ​តែ​ពួក​គេ​បាន​ដោះ​មេដាយ ​ដែល​ប្រធាន UEFA បំពាក់​ឲ្យ​ចេញ​វិញ​ភ្លាម​ៗ ក្រោយ​បាន​ត្រឹម​ជើងឯក​រង EURO 2020 ។

ពិត​ណាស់ កីឡាករ​អង់គ្លេស​ម្នាក់​ៗ ​ពិតជា​មិន​សប្បាយ​ក្នុង​ចិត្ដ​នោះ​ឡើយ ក្រោយ​បាន​ប្រឹងប្រែង​ស្ទើ​ពេញ​មួយ​ប្រកួត ប៉ុន្ដែ​ត្រូវ​ខកចិត្ដ​នៅ​វគ្គ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ ដី​ក្នុង​លទ្ធផល ៣ ទល់​នឹង ២ ធ្វើ​ឲ្យ​ក្រុម​អ៊ី​តា​លី លើក​ពាន​យ៉ាង​គគ្រឹកគគ្រេ ង​ក្នុង​ទឹកដី​របស់​ខ្លួន​។

យ៉ាងណាមិញ នៅ​ពេល​ឡើង​ទៅ​ទទួល​មេដាយ​កិត្ដិយស គេ​សង្កេត​ឃើញ​ថា​កីឡាករ​អង់គ្លេស​រួម​មាន​ដូច​ជា Ben Chilwell, Phil Foden, Reece James, Jude Bellingham និង Conor Coady បាន​នាំ​គ្នា​ដោះ​មេដាយ​ ចេញពី​ក ទាំង​ដែល​មិន​ទាន់​ចុះ​ផុត​ពី​វេទិកា​ផង​។ តែ​ក្នុង​នោះ គេ​ឃើញ​មាន​ប្រធាន​ក្រុម Liverpool កីឡាករ Jordan Handerson ជា​កីឡាករ​ម្នាក់ ​ក្នុង​ចំណោម​កីឡាករ​អង់គ្លេស​ដទៃ​ទៀត ដែល​មិន​ដោះ​មេដាយ​ចេញ មុន​ពេល​ចុះ​ផុត​ពីលើ​វេទិកា​៕