អាសូរណាស់! យុវជនម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលទៅច្រូតស្មៅគោ

0

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានរន្ទះបាញ់បណ្តាលឲ្យស្លាប់ ខណៈពេលដេលខ្លួន ទៅច្រូតស្មៅគោ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦.០០នាទី ស្ថុតនៅចំណុចវាលស្រែ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ប្រភព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈាន ឆាយ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី។

តាមរបាយការណ៍ សមត្ថកិច្ច បានបញ្ជាក់ឲដឹងពីមូលហេតុ ដែលនាំឲជនរងគ្រោះស្លាប់ គឺបណ្ដាលមកពីជនរងគ្រោះ ទៅច្រូតស្មៅគោ នៅស្រែពេលមេឃកំពុងភ្លៀង បណ្តាលអោយបាញ់ស្លាប់តែម្តង។

បច្ចុប្បន្នសពក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕